ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំខេត្តត្បូងឃ្មុំ៖ នាថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ចាម និងបន្តដំណើរមកកាន់ខេត្តត្បូងឃ្មុំ
។
ក្នុងឱកាសអមដំណើរនាពេលនេះ ក៏មានវត្តមាន
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត រួមជាមួយសហការីនៃក្រុមការងារចលនាជាច្រើនរូបទៀត។
ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណង៖
សួរសុខទុក្ខ និងពង្រឹងសាមគ្គីភាព៖ ពិនិត្យមើលស្ថានភាពរស់នៅ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ផ្តល់អនុសាសន៍ណែនាំ៖ បន្តជំរុញការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការងារសមាជិកបក្ស៖ ពិនិត្យលើវឌ្ឍនភាពនៃក្រុមការងារចលនាកសាងសមាជិកគណបក្ស ដើម្បីពង្រឹងគ្រឹះនយោបាយនៅតាមមូលដ្ឋានរាជធានី-ខេត្ត។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តទាំងពីរ ដែលបានខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជូនដល់ប្រជាពលរដ្ឋ៕
✍រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។


















