ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ រដ្ឋបាលស្រុកប្រាសាទសំបូរ រៀបចំសង្ក្រាន្តអបអរសាទរឆ្នាំថ្មី ប្រកបដោយភាពអធិកអធម។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ រដ្ឋបាលស្រុកប្រាសាទសំបូរ រៀបចំសង្ក្រាន្តអបអរសាទរឆ្នាំថ្មី ប្រកបដោយភាពអធិកអធម។

 ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖

រដ្ឋបាលស្រុកប្រាសាទសំបូរ រៀបចំសង្ក្រាន្តអបអរសាទរឆ្នាំថ្មី ប្រកបដោយភាពអធិកអធម។


កំពង់ធំ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ (គ.ស. ២០២៦) រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីបើកព្រឹត្តិការណ៍ (សង្ក្រាន្តប្រាសាទសំបូរ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ។
​ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
ថែរក្សាវប្បធម៌៖ លើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីជាតិ និងការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ។
បង្កភាពសប្បាយរីករាយ៖ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ បានជួបជុំសប្បាយរីករាយក្នុងបរិយាកាសសុខសន្តិភាព។
ទាក់ទាញទេសចរណ៍៖ បង្ហាញពីសក្តានុពលវប្បធម៌ និងទេសចរណ៍ដ៏សម្បូរបែបនៅក្នុងទឹកដីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
​ក្នុងឱកាសនោះ លោកបណ្ឌិតអភិបាលស្រុក ក៏បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យសិរីសួស្ដីពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យទទួលបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ដូចជាការចូលរួមលេងកម្សាន្តក្នុងយុទ្ធនាការសង្ក្រាន្តឆ្នាំនេះផងដែរ៕
រៀបរៀងដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងខេត្តកំពង់ធំ។






Post a Comment (0)
Previous Post Next Post