ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ រាជធានីភ្នំពេញ ប្រជុំបូកសរុប និងដកពិសោធន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ (សង្ក្រាន្តវត្តភ្នំ) ​ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ រាជធានីភ្នំពេញ ប្រជុំបូកសរុប និងដកពិសោធន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ (សង្ក្រាន្តវត្តភ្នំ) ​ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

 ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍

រាជធានីភ្នំពេញ
ប្រជុំបូកសរុប និងដកពិសោធន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់
ក្នុងព្រឹត្តិការណ៍ (សង្ក្រាន្តវត្តភ្នំ)

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។


បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដកស្រង់បទពិសោធន៍លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណើរការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦។
​ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ធ្វើឱ្យសង្ក្រាន្តឆ្នាំនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ខ្ពស់។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងពង្រឹងប្រសិទ្ធភាពការងារសម្រាប់បណ្ដាព្រឹត្តិការណ៍ធំៗនៅពេលក្រោយទៀត៕
រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។










Post a Comment (0)
Previous Post Next Post