ព័ត៌មានសន្តិភាពប៉ុស្តិ៍ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសន្តិភាពប៉ុស្តិ៍ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ។

 ព័ត៌មានសន្តិភាពប៉ុស្តិ៍

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ។


​បន្ទាប់ពីបានទទួលព័ត៌មានអំពីការយាងទៅទទួលការពិនិត្យ និងព្យាបាលព្រះរោគ ដោយការវះកាត់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះមក៖
​យើងខ្ញុំទាំងអស់គ្នាមានសេចក្តីខ្វល់ខ្វាយ និងព្រួយបារម្ភជាអនេក ចំពោះព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាក្សត្រ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបាននូវជោគជ័យក្នុងការទទួលការព្យាបាល និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាមម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ







Post a Comment (0)
Previous Post Next Post