ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ ថ្វាយព្រះពរជ័យជូន ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជកិច្ចវះកាត់ ​ភ្នំពេញ៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ ព្រមទាំងភរិយា និងសមាជិកទាំងអស់នៃសមាគម។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ ថ្វាយព្រះពរជ័យជូន ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជកិច្ចវះកាត់ ​ភ្នំពេញ៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ ព្រមទាំងភរិយា និងសមាជិកទាំងអស់នៃសមាគម។

 ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍

ថ្វាយព្រះពរជ័យជូន ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជកិច្ចវះកាត់
ភ្នំពេញ៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ ព្រមទាំងភរិយា និងសមាជិកទាំងអស់នៃសមាគម។


បានផ្ញើសារលិខិតថ្វាយព្រះពរជ័យយ៉ាងសង្រួមបំផុត ចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
​ក្នុងឱកាសដ៏សំខាន់នេះ លោកបណ្ឌិត និងក្រុមការងារសមាគមទាំងអស់ បានរួមចិត្តគ្នាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍គ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានពរជ័យថ្វាយអង្គព្រះមហាក្សត្រ៖
​សូមឱ្យព្រះរាជកិច្ចវះកាត់ទទួលបាននូវ ជោគជ័យដ៏ត្រចះត្រចង់
​សូមឱ្យព្រះអង្គ ឆាប់ជាសះស្បើយពីព្រះរោគា ក្នុងពេលឆាប់ៗខាងមុខ។
​សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះរាជកាយពលមាំមួន ដើម្បីគង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូប តរៀងទៅ។
✍រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។







Post a Comment (0)
Previous Post Next Post