​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ ក្រុមសិក្ខាកាមនយោបាយជំនាន់ទី៨៩ ថ្វាយព្រះពរព្រះមហាក្សត្រ ឱ្យទទួលបានជោគជ័យក្នុងព្រះរាជកិច្ចវះកាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ ក្រុមសិក្ខាកាមនយោបាយជំនាន់ទី៨៩ ថ្វាយព្រះពរព្រះមហាក្សត្រ ឱ្យទទួលបានជោគជ័យក្នុងព្រះរាជកិច្ចវះកាត់

 ​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖

ក្រុមសិក្ខាកាមវគ្គអប់រំនយោបាយជំនាន់ទី៨៩ ថ្វាយព្រះពរព្រះមហាក្សត្រ ឱ្យទទួលបានជោគជ័យក្នុងព្រះរាជកិច្ចវះកាត់


ភ្នំពេញ៖ ក្រុមសិក្ខាកាមនៃវគ្គអប់រំនយោបាយគណបក្ស(ជំនាន់ទី៨៩) បានផ្ញើសារលិខិតថ្វាយព្រះពរជ័យយ៉ាងស៊ប់សួន ចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គត្រូវទទួលព្រះរាជកិច្ចវះកាត់។
​ក្នុងសារលិខិតនោះ ក្រុមសិក្ខាកាមទាំងអស់បានបង្ហាញនូវសេចក្តីស្មោះត្រង់ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ដោយបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍គ្រប់ព្រះអង្គ សូមជួយប្រោសព្រះរាជទានពរជ័យថ្វាយព្រះអង្គ៖
សូមឱ្យព្រះរាជកិច្ចវះកាត់ទទួលបានជោគជ័យជាស្ថាពរ។
សូមឱ្យព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគា និងមានព្រះរាជសុខភាពល្អបរិបូរណ៍។
សូមឱ្យព្រះអង្គមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់រូប។
រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។







Post a Comment (0)
Previous Post Next Post