សូមគោរពជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សារលិខិតថ្លែងអំណរគុណ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សូមគោរពជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សារលិខិតថ្លែងអំណរគុណ

 សូមគោរពជូន សម្តេចអគ្គ

មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
       សារលិខិតថ្លែងអំណរគុណ


ចំពោះការផ្តល់សេចក្តីទុកចិត្តតែងតាំងរូបខ្ញុំបាទជា ទីប្រឹក្សាសម្តេចតេជោប្រធាន។
​ក្នុងនាមរូបខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ ខ្ញុំបាទមានសេចក្តីរំភើបឥតឧបមា និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោប្រធាន ដែលបានផ្តល់សេចក្តីទុកចិត្ត និងសេចក្តីសប្បុរស តែងតាំងរូបខ្ញុំបាទជាទីប្រឹក្សាផ្ទាល់របស់សម្តេច។
​រូបខ្ញុំបាទ សូមប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើស្ថាប័ន និងជាតិមាតុភូមិ ឱ្យស្របតាមការទុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេច។
​ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរ សម្តេចតេជោប្រធាន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
​សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។
បណ្ឌិត មាស ច័ន្ទរិទ្ធ








Post a Comment (0)
Previous Post Next Post