សមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធលិខិតចូលរួមមរណទុក្ខ
សូមគោរពជូន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ
ឯកឧត្តម ជាទីគោរពដ៏ខ្ពង់ខ្ពស់!។
យើងខ្ញុំមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ផូ ភួង ដែលត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ អគ្គមហាឧបាសិកា គឺជាការបាត់បង់មាតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ពុទ្ធសាសនិកដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាជានិច្ចកាល។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ព្រមទាំងក្រុមគ្រួសារ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ផូ ភួង សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ឯកឧត្តម និងលោកជំទាវ ទទួលនូវការរំលែកទុក្ខដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។
ភ្នំពេញថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ




