សារលិខិតអបអរសាទរ
គោរពជូន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៦៨ ខាងមុខនេះ
យើងខ្ញុំទាំងអស់គ្នាជា
សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនចំពោះ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចធិបតី មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿង និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប តរៀងទៅ។
សូម សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។
✍រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។






