ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖
(តម្លៃនៃក្រមសីលធម៌ គឺជាអាយុជីវិតរបស់អ្នកសារព័ត៌មាន)។ក្នុងបរិបទដែលព័ត៌មានជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ការរក្សានូវ (ក្រមសីលធម៌ និងវិជ្ជាជីវៈ) មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចដាច់ខាត។
ករណីដែលក្រសួងព័ត៌មានសម្រេចដកហូតកាតវិជ្ជាជីវៈជាស្ថាពរ ចំពោះបុគ្គលដែលបំពានច្បាប់ គឺជាសារព្រមានដ៏ធ្ងន់ធ្ងរមួយ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។
ដើម្បីរក្សាតម្លៃ និងការពារអាជីពឱ្យបានគង់វង្ស អ្នកសារព័ត៌មានគ្រប់រូបគួរប្រកាន់ខ្ជាប់នូវ
គោលការណ៍គ្រឹះ ៣ យ៉ាងគឺ៖
១.ភាពត្រឹមត្រូវ និងតុល្យភាព៖ រាល់ការផ្សព្វផ្សាយត្រូវតែផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងជៀសវាងការមួលបង្កាច់ ឬការប្រើប្រាស់ពាក្យអសុរសដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
២.ការគោរពច្បាប់ និងវិជ្ជាជីវៈ៖ កាតសារព័ត៌មានគឺជា (អាវក្រោះ) សម្រាប់បម្រើសង្គម មិនមែនជា (អំណាច) សម្រាប់បម្រើផលប្រយោជន៍បុគ្គល ឬប្រើដើម្បីគំរាមកំហែង និងជម្រិតទារប្រាក់នោះឡើយ។
៣.ការទទួលខុសត្រូវខ្ពស់៖ សេរីភាពនៃការបញ្ចេញមតិ ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវ។ ការផ្សព្វផ្សាយដែលខ្វះការពិចារណា មិនត្រឹមតែបំផ្លាញកិត្តិយសខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានអាជីពទូទាំងប្រទេសផងដែរ។
សេចក្តីសន្និដ្ឋាន៖
ការបាត់បង់សិទ្ធិក្នុងអាជីពដោយសារការរំលោភសីលធម៌ គឺជាមេរៀនដ៏ជូរចត់។ យើងរួមគ្នាលើកកម្ពស់តម្លៃសារព័ត៌មាន ដើម្បីក្លាយជា
(កញ្ចក់ឆ្លុះសង្គម) ដ៏ពិតប្រាកដ ប្រកបដោយមនសិការ និងភាពជឿជាក់។
រៀបរៀងដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។