✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងខេត្តព្រៃវែង ✍ ព្រឹត្តិការណ៍៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន ១,៣១១នាក់ នៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្ត។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងខេត្តព្រៃវែង ✍ ព្រឹត្តិការណ៍៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន ១,៣១១នាក់ នៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្ត។

 ✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងខេត្តព្រៃវែង
ព្រឹត្តិការណ៍៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន ១,៣១១នាក់ នៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្ត។


គោលបំណង៖ នេះជាការចុះមូលដ្ឋានលើកទី៧ ក្នុងយុទ្ធនាការដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែភាក្រា ឆ្នាំ២០២៦ ដើម្បីពង្រឹងគណនេយ្យភាព និងតម្លាភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ព្រមទាំងជំរុញប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។
អនុសាសន៍ និងការណែនាំគន្លឹះៗរបស់សម្តេចតេជោ៖
ការកសាងបក្ស និងធនធានមនុស្ស៖ សម្ដេចបានអបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្សថ្មី ដែលបង្ហាញពីការកាន់អំណាចរយៈពេលវែង និងប្រកបដោយស្ថិរភាពរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលើកឡើងពីការរីកចម្រើនលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តព្រៃវែង។
ការកែទម្រង់មន្ត្រីរាជការ៖ សម្ដេចបានបញ្ជាក់ពីការតាមដានរឿង «(មន្ត្រីផ្លែទុរេន)» ឱ្យដល់ទីបញ្ចប់ និងបានក្រើនរំឭកយ៉ាងម៉ឺងម៉ាត់ថា «(មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជារបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន)» ដោយត្រូវចៀសវាងភាពអសកម្ម ឬការគៀបសង្កត់នានា។
ការផ្តល់សេវាសាធារណៈ និងដោះស្រាយជម្លោះ៖ ណែនាំឱ្យពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងជំរុញការដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព និងមិនលំអៀង។
ការគាំពារអតីតយុទ្ធជន៖ ជម្រុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងអតីតយុទ្ធជន ដែលបានលះបង់ដើម្បីការពារជាតិ និងទឹកដី។
សន្តិសុខ និងសេដ្ឋកិច្ច៖ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព (បង្រ្កាបចោរកម្ម គ្រឿងញៀន និងការឆបោកអនឡាញ) គាំទ្រការប្រមូលប្រាក់ចំណូលពន្ធគយ និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចតាមរយៈការសន្សំសំចៃការចំណាយមិនចាំបាច់ ក្នុងបរិបទដែលប្រេងឥន្ធនៈឡើងថ្លៃ។
ការការពារធនធានធម្មជាតិ៖ អាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាការពារ និងទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិឱ្យបានគង់វង្ស។
✍សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ក្នុងការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន។
✍ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តព្រៃវែងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
និងប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។














Post a Comment (0)
Previous Post Next Post