ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយជូនមន្ត្រីគណបក្សក្រុងព្រៃវែង។ខេត្តព្រៃវែង៖ ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយ ជូនដល់មន្ត្រីគណបក្សមកពីគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញក្រុងព្រៃវែង។
ពិធីបិទវគ្គសិក្សានេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពនិងការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីសិក្ខាកាមជាមន្ត្រីគណបក្សសរុបចំនួន ២៥៧ រូប។
វគ្គអប់រំនយោបាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ និងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








