✍ព័ត៌មានអប់រំសង្ខេបសន្តិភាពប៉ុស្តិ៍ បំផុសគំនិត និងស្ថាបនា ផ្អែកលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ៖ ✍គំរូវីរភាពមន្ត្រី៖ «(ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ដើម្បីជាតិ និងប្រជាជន អនុសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «(ក្នុងឋានៈជាមន្ត្រី គឺទទួលខុស ទទួលត្រូវ)» គឺជាកញ្ចក់ឆ្លុះ និងជាត្រីវិស័យដ៏សំខាន់សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ព័ត៌មានអប់រំសង្ខេបសន្តិភាពប៉ុស្តិ៍ បំផុសគំនិត និងស្ថាបនា ផ្អែកលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ៖ ✍គំរូវីរភាពមន្ត្រី៖ «(ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ដើម្បីជាតិ និងប្រជាជន អនុសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «(ក្នុងឋានៈជាមន្ត្រី គឺទទួលខុស ទទួលត្រូវ)» គឺជាកញ្ចក់ឆ្លុះ និងជាត្រីវិស័យដ៏សំខាន់សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។

 ✍ព័ត៌មានអប់រំសង្ខេបសន្តិភាពប៉ុស្តិ៍

បំផុសគំនិត និងស្ថាបនា ផ្អែកលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ៖
✍គំរូវីរភាពមន្ត្រី៖ «(ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ដើម្បីជាតិ និងប្រជាជន អនុសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់
សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «(ក្នុងឋានៈជាមន្ត្រី គឺទទួលខុស ទទួលត្រូវ)» គឺជាកញ្ចក់ឆ្លុះ និងជាត្រីវិស័យដ៏សំខាន់សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។


👉 «(ទទួលខុស ទទួលត្រូវ)» មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែវាជាស្មារតីម្ចាស់ការ ភាពស្មោះត្រង់ និងជាសីលធម៌វិជ្ជាជីវៈខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប។
ប្រសាសន៍របស់សម្តេចតេជោ៖
ភាពជាអ្នកដឹកនាំគំរូ៖ មន្ត្រីល្អ គឺមន្ត្រីដែលហ៊ានសម្រេចចិត្ត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវរាល់លទ្ធផលការងារ (ទាំងចំណុចវិជ្ជមាន និងចំណុចខ្វះខាត) ដោយមិនទម្លាក់កំហុស ឬរុញរាចៀសវាងការទទួលខុសត្រូវនោះឡើយ។
ការបង្កើនជំនឿទុកចិត្ត៖ ការហ៊ានទទួលស្គាល់ការពិត និងកែលម្អចំណុចខ្វះខាត គឺជាគន្លឹះក្នុងការកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសហការី។
ការអភិវឌ្ឍស្ថាប័ន៖ ស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រី ម្នាក់ៗ គឺជាកម្លាំងចលករជម្រុញឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងតម្លាភាព។
សារដាស់តឿន៖ ការធ្វើជាមន្ត្រីបម្រើរាស្ត្រ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)» ដើម្បីអភិវឌ្ឍខ្លួនជាប្រចាំ និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង៕
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។










Post a Comment (0)
Previous Post Next Post