ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះមានសង្ឃឹមត្រឹម ១ភាគរយ ក៏ត្រូវដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះមានសង្ឃឹមត្រឹម ១ភាគរយ ក៏ត្រូវដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម។

 ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះមានសង្ឃឹមត្រឹម ១ភាគរយ ក៏ត្រូវដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម។



ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដ៏មានសារៈសំខាន់ ដោយបានសង្កត់ធ្ងន់យ៉ាងច្បាស់ៗអំពីគោលជំហរឥតងាករេរបស់កម្ពុជា ក្នុងការរក្សា និងការពារសន្តិភាពជាមួយប្រទេសជិតខាង។
សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា៖ «ទោះបីជាមានសង្ឃឹមត្រឹមតែ ១ភាគរយ នៅក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ក៏ត្រូវតែយកយន្តការនេះធ្វើការដោះស្រាយដែរ ជៀសវាងសង្រ្គាម»
👉 ខ្លឹមសារគន្លឹះនៃប្រសាសន៍ណែនាំ៖
👉  * អាទិភាពនៃសន្តិវិធី៖ ការប្រកាន់ខ្ជាប់នូវកិច្ចសន្ទនា និងយន្តការការទូតជាជម្រើសដំបូង និងដាច់ខាត ទោះស្ថិតក្នុងកម្រិតសង្ឃឹមតិចតួចបំផុតក៏ដោយ។
👉  * ការជៀសវាងជម្លោះប្រដាប់អាវុធ៖ បដិសេធដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធា ឬសង្គ្រាម ដែលបង្កវិនាសកម្មដល់ប្រជាជាតិទាំងសងខាង។
👉  * ការរក្សាស្ថិរភាពព្រំដែន៖ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋ៕
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។







Post a Comment (0)
Previous Post Next Post