ក្រុមការងារគេហទំព័រ (បណ្ឌិត ហ៊ុន ពិសិដ្ឋ ធីវីញូ) នាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ទិសប្រាសាទព្រះវិហារ និងទិសមុំបី។
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ពិសិដ្ឋ ចាងហ្វាងការផ្សាយគេហទំព័រ (បណ្ឌិត ហ៊ុន ពិសិដ្ឋ ធីវីញូ) និងជាអនុប្រធានផ្សព្វផ្សាយព័ត៌មាន និងប្រតិកម្មរហ័សនៃក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមគ្រួសារ និងបុគ្គលិកក្រោមឱវាទ នាំយកគ្រឿងឧបភោគបរិភោគ និងឧបករណ៍ប្រើប្រាស់ ទៅចែកជូនវីរកងទ័ពជួរមុខជើងឈរជើងនៅកងពលធំលេខ៣ ទិសប្រាសាទព្រះវិហារ និងទិសមុំបី។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងស្មារតី (ខ្មែរស្រឡាញ់ខ្មែរ សមរភូមិជួរក្រោយជួយសមរភូមិជួរមុខ) ដោយមានការចូលរួមចំណែកពីសប្បុរសធម៌ ក្នុងនោះរួមមានព្រះតេជគុណ ហែ ហ៊ិន គង់នៅវត្តបុព្វវ័ន្ត (ខេត្តកំពង់ធំ) ដែលបានចូលរួមបច្ច័យចំនួន ៣០ម៉ឺនរៀលផងដែរ។
អំណោយដែលបានប្រគល់ជូនកងទ័ពរួមមាន៖
* វិទ្យុទាក់ទងចម្ងាយឆ្ងាយ ចំនួន ០៤គ្រឿង
* ធុងម៉ូស ចំនួន ១កេះកន្លះ
* មាន់ធ្វើរួច ចំនួន ៣០ក្បាល និងផ្អកសាច់ជ្រូក ចំនួន ១០គីឡូក្រាម
* ទឹកសុទ្ធ ចំនួន ៣០០យួរ, កាហ្វេសុខភាព ០៥កញ្ចប់ធំ និងបារី ០៦សុង។
លោក បណ្ឌិត ហ៊ុន ពិសិដ្ឋ បានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្ដី ប៉ុន្តែវាសបញ្ជាក់ពីទឹកចិត្តសាមគ្គីភាព និងការខិតខំចែករំលែកធនធានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដើម្បីគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន។ ក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនដល់ក្រុមការងារ សប្បុរសជន និងវីរកងទ័ពជួរមុខទាំងអស់ ឲ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។










