ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងអង្គការសង្គមស៊ីវិល នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋខ្វះខាត ៩គ្រួសារ នៅខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
✍លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងអង្គភាពព័ត៌មាន «រស្មីស្ទឹងត្រង់» និងអង្គភាព «រដ្ឋាភិវឌ្ឍន៍ញូស៍» ព្រមទាំងលោក លី គីមស៊ុន ទីប្រឹក្សាអង្គការចីរភាពបរិស្ថានកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ចំនួន ០៩គ្រួសារ នៅក្នុងខេត្តកំពង់ចាម។
ប្រជាពលរដ្ឋដែលទទួលបានអំណោយក្នុងឱកាសនោះ រួមមាន៖
* ចំនួន ០៦គ្រួសារ រស់នៅភូមិសំរោង ឃុំក្រូច ស្រុកព្រៃឈរ។
* ចំនួន ០៣គ្រួសារ រស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
✍អំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមាន៖
* អង្ករ ០១បេ
* ទឹកសុទ្ធ ០១កេស
* ទឹកត្រី ០២យួរ និងទឹកស៊ីអ៊ីវ ០២យួរ
* សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥០,០០០ រៀល។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានបន្តចែកជូនសារុង និងក្រមា ដល់លោកតា លោកយាយ ចំនួន ៥០នាក់ បន្ថែមទៀត។
✍សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ៖
សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ អាចប្រព្រឹត្តទៅបានដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ព្រះសង្ឃ និងសប្បុរសជននានា រួមមាន៖
១.ព្រះតេជគុណ បញ្ញោសុភារៈ៖ ចាន ២០០, ស្លាបព្រា ២០០ និងវែក ២០០។
២.លោក អ៊ូច សុខអាន (ប្រធានសាខាអង្គការចីរភាពបរិស្ថានកម្ពុជា ប្រចាំខេត្តកំពង់ស្ពឺ)៖ សារុង ៥០។
៣.លោក យឹម រិន (អនុប្រធានសាខាអង្គការចីរភាពប្រចាំខេត្តកំពង់ស្ពឺ)៖ មី ១០កេស។
៤.លោក ហាក់ នី (សមាជិកអង្គការចីរភាពកម្ពុជា)៖ សារុង ២០។
៥.លោក អ៊ិន យឿន (ទីប្រឹក្សាឯកឧត្តមបណ្ឌិត ហោ គន្ធា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា)៖ អង្ករ ៥០០គីឡូក្រាម។
៦.លោក សឹម សំអាន (ទីប្រឹក្សាលោកបណ្ឌិត ឃីម រដ្ឋា)៖ អង្ករ ៥០០គីឡូក្រាម។
៧.លោកជំទាវ ឆាយ សុខន៖ ថវិកា ២០ម៉ឺនរៀល។
៨.លោក ហេង សុផាត៖ ថវិកា ១០ម៉ឺនរៀល។
៩. លោក ហេង សួរ៖ ថវិកា ១០ម៉ឺនរៀល។
១០.លោក នីន ស៊ីនួន៖ ថវិកា ១០ម៉ឺនរៀល។
កាយវិការសប្បុរសធម៌ខាងលើនេះ បានស្តែងឱ្យឃើញពីស្មារតីចែករំលែក ក្តីមេត្តាករុណា និងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាជនងាយរងគ្រោះក្នុងសង្គម ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងសម្រាលបន្ទុកជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិត៕
រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។














