ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
រដ្ឋបាលខេត្តកំពង់ធំ បន្តរឹតបន្តឹងវិធានការច្បាប់លើករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់កំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តក្រចេះ បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានពីសំណាក់ជនខិលខូចមួយចំនួន។
ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់៖
✍ លទ្ធផលបង្ក្រាប៖ កសាងសំណុំរឿងចំនួន ៧ ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត។
✍ ទិសដៅបន្ត៖ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលបន្ថែមចំនួន ២ ទៀត ក្នុងពេលឆាប់ៗខាងមុខ។
✍ ការស៊ើបអង្កេត៖ បន្តកិច្ចសហការជាមួយស្ថាប័នតុលាការ ដើម្បីស្រាវជ្រាវស្វែងរកមេក្លោងដែលនៅពីក្រោយខ្នងនៃសកម្មភាពកាប់បំផ្លាញព្រៃឈើនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់នូវជំហរច្បាស់លាស់ក្នុងការការពារសម្បត្តិធម្មជាតិ និងមិនបណ្តែតបណ្តោយឱ្យមានការទន្ទ្រានខុសច្បាប់ក្នុងតំបន់អភិរក្សឡើយ។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។

















