ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ៖ខ្លឹមសារនៃតម្លៃអ្នកជិតខាង ក្នុងទស្សនទានសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងនូវពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា៖ «(មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន)»។
ខ្លឹមសារសំខាន់ៗនៃប្រសាសន៍នេះរួមមាន៖
✍ តម្លៃនៃមិត្តភាព៖ ការមានអ្នកជិតខាងល្អ ប្រៀបដូចជាមានទ្រព្យសម្បត្តិមហាសាល (មាស) ដែលផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងការរីកចម្រើនទៅវិញទៅមក។
✍ ការប្រុងប្រយ័ត្នចំពោះហានិភ័យ៖ ផ្ទុយទៅវិញ ការមានអ្នកជិតខាងដែលមានចេតនាអាក្រក់ ឬបង្កជម្លោះ គឺជាគ្រោះថ្នាក់ដ៏ធំ (មីន) ដែលអាចបង្កការបំផ្លិចបំផ្លាញ និងអស្ថិរភាពដល់ផ្ទះសម្បែង ឬប្រទេសជាតិបានគ្រប់ពេលវេលា។
✍ សារៈសំខាន់នៃសុខសន្តិភាព៖ ប្រសាសន៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃគោលនយោបាយការបរទេស ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
សរុបមក នេះគឺជាទស្សនវិជ្ជាដឹកនាំដែលសង្កត់ធ្ងន់លើ «ការរួមរស់ដោយសន្តិសហវិជ្ជមាន» និងការផ្តល់តម្លៃខ្ពស់លើការកសាងមិត្តភាពជាជាងការបង្កើតសត្រូវ។
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។









