សង្ខេបព័ត៌មានសន្តិភាពប៉ុស្តិ៍៖
ពិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រាជធានីភ្នំពេញ៖ នាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «(រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង)»។
ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលដឹព្រេមៀសេនធ័រសែនសុខ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី និងសប្បុរសជនទាំងអស់ រួមមាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា និងឧកញ៉ា ដែលបានលះបង់ធនធានផ្ទាល់ខ្លួន កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។
ចំណុចសំខាន់ៗនៃប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖
✍ ស្មារតីសាមគ្គីភាព៖ ការចូលរួមពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែក និងការសាមគ្គីភាពដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍។
✍ ប្រសិទ្ធភាពការងារសង្គម៖ ថវិកា និងសម្ភារៈដែលទទួលបាននឹងក្លាយជាទុនដ៏សំខាន់សម្រាប់រដ្ឋបាលខេត្តព្រៃវែង ក្នុងការឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា និងមានតម្លាភាព។
✍ សង្គមសុខដុមរមនា៖ សកម្មភាពនេះគឺជាមូលដ្ឋានគ្រឹះក្នុងជួយពង្រឹងសង្គមជាតិឱ្យកាន់តែរឹងមាំ ប្រកបដោយភាពសុខដុមរមនាក្រោមដំបូលនៃសន្តិភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត និងភរិយា ក៏បានប្រសិទ្ធពរជ័យសិរីមង្គលជូនដល់អង្គពិធីទាំងមូល សូមជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។