ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
កម្ពុជាប្រកាសជំហរដាច់ខាតលើបញ្ហាព្រំដែនជាមួយថៃ និងជំរុញឱ្យមានកិច្ចប្រជុំ JBC ជាប្រញាប់។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ឡើងវិញនូវជំហរផ្លូវការចំនួន ៣ ចំណុចសំខាន់ៗ៖
១.សមត្ថកិច្ចដាច់មុខ៖ ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចស្របច្បាប់ដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) តែមួយគត់។
២.មិនទទួលស្គាល់ការប្រើប្រាស់កម្លាំង៖ កម្ពុជាបដិសេធមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនណាដែលកើតឡើងដោយការប្រើប្រាស់កម្លាំងយោធា ឬសម្ពាធណាមួយ ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
៣.ជំរុញដំណោះស្រាយការទូត៖ កម្ពុជាបានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែងឡើងវិញ និងបានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។









