.សូមបន្តស្ដាប់ភាគទី៥
នេះគឺជាសេចក្តីសង្ខេបនៃព័ត៌មានសន្តិភាពប៉ុស្តិ៍៖.កំណត់ហេតុស្តីពីទំនាក់ទំនងអាណាព្យាបាលបារាំង-ខ្មែរ (គ.ស. ១៨៦៣)។
១.បរិបទនៃការបង្កើតអាណាព្យាបាល
បន្ទាប់ពីព្រះបាទអង្គឌួង (១៨៤១-១៨៦០) បានផ្តួចផ្តើមស្វែងរកការគាំទ្រពីប្រទេសបារាំងដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រះរាជបំណងនេះត្រូវបានសម្រេចនៅថ្ងៃទី ១១ ខែសីហា គ.ស. ១៨៦៣ ក្រោមរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤) ដោយមានការចុះហត្ថលេខាលើ សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ។
២.ភាពមិនច្បាស់លាស់ក្នុងទំនាក់ទំនងការទូត
ទោះបីមានសន្ធិសញ្ញាជាមួយបារាំងក្តី កង្វះទំនុកចិត្តចំពោះកិច្ចការពាររបស់បារាំង បានជំរុញឱ្យព្រះបាទនរោត្តមធ្វើការចុះហត្ថលេខាជាសម្ងាត់លើ សន្ធិសញ្ញាខ្មែរ-សៀម
ក្នុងខែធ្នូ ឆ្នាំ ១៨៦៣។ តាមរយៈសន្ធិសញ្ញានេះ កម្ពុជាបានទទួលស្គាល់ខ្លួនជានគរចំណុះរបស់សៀម និងមានកាតព្វកិច្ចថ្វាយសួយសារអាករ។
៣.លទ្ធផល
សកម្មភាពការទូតដោយឡែករបស់ព្រះមហាក្សត្រខ្មែរ បានបង្កឱ្យមានភាពតានតឹង និងទំនាក់ទំនងមិនល្អប្រសើររវាងព្រះអង្គ និងរដ្ឋបាលបារាំងនៅសម័យកាលនោះ។
.រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។













