ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩៨ នាក់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩៨ នាក់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍

ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩៨ នាក់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។


ខេត្តបាត់ដំបង៖
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យូ សិរីវុឌ្ឍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង សរុបចំនួន ៧៩៨ នាក់ ដែលជាអតីតសមាជិកគណបក្សប្រឆាំង ដែលបានសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមចំណែកកសាងជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម យូ សិរីវុឌ្ឍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារចលនាកសាងសមាជិកខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចុះមូលដ្ឋាន បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងពង្រីកសមាជិកគណបក្សឱ្យកាន់តែរឹងមាំបន្ថែមទៀត។
រៀបរៀងអត្ថបទផ្សព្វផ្សាយដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ។














Post a Comment (0)
Previous Post Next Post