ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនជនភៀសសឹក នៅមណ្ឌលជនភៀសសឹកស្លក្រាម ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមអមដំណើរក្នុងពិធីនេះផងដែរ។
ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីអាណិតអាសូររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងកំពុងស្នាក់នៅមណ្ឌលជនភៀសសឹក។
រៀបរៀងអត្ថបទដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ។

















