✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
លោកជំទាវបណ្ឌិត ជា សិរី សម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំឈូក ព្រមទាំងដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ៗ។✍លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឈូក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានផ្ដល់ការណែនាំអំពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ រួមមាន៖
✍ការដោះស្រាយបញ្ហាចំបង៖ ផ្តោតលើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេសការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងកម្ចីអនឡាញខុសច្បាប់។
✍ការផ្តល់សេវាសាធារណៈ៖ មន្ត្រីបក្សត្រូវពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានគុណភាព។
✍ការកែលម្អផ្ទៃក្នុង៖ អនុវត្តអភិក្រមទាំង ៥ របស់សម្តេចតេជោ ដើម្បីកែលម្អចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាព។
✍ភាពជាគំរូ៖ មន្ត្រីដឹកនាំត្រូវធ្វើជាគំរូល្អ មានសីលធម៌ និងចូលរួមសកម្មភាពការងារជាក់ស្តែងជាមួយសមាជិកបក្សដោយមិនប្រកាន់តួនាទី។
✍រៀបរៀងអត្ថបទផ្សព្វផ្សាយដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។














