ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍កម្ពុជា៖
មាតុភូមិដែលស្រឡាញ់សន្តិភាព ប៉ុន្តែមិនអត់ឱនចំពោះការរំលោភបំពានពីប្រទេសជិតខាង។
ភ្នំពេញ៖ ទោះបីជាកម្ពុជាធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់ និងមានតម្លៃនៃសន្តិភាពយ៉ាងណាក៏ដោយ
ក៏ប្រជាជាតិខ្មែរនៅតែរក្សាគោលជំហរដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដែលមានភាពចាស់ទុំ និងការអត់ធ្មត់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ភាពអត់ធ្មត់នេះមិនមែនមានន័យថាជាភាពទន់ខ្សោយនោះទេ។ កម្ពុជាមិនអាចនៅស្ងៀម ឬបណ្តោយឱ្យប្រទេសជិតខាងណាមួយបន្តរំលោភបំពានលើផលប្រយោជន៍ជាតិ ឬជាន់ឈ្លីអធិបតេយ្យភាពបានឡើយ។ ការអត់ធ្មត់មានកំណត់ ហើយកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ ដើម្បីការពារភាពត្រឹមត្រូវ និងសិទ្ធិស្មើគ្នានៅលើឆាកអន្តរជាតិ។
រៀបរៀងអត្ថបទផ្សព្វផ្សាយដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។














