ព័ត៌មានង្ខេបសន្តិភាពប៉ុស្តិ៍៖
ការពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិជ្ជាជីវៈសារព័ត៌មានក្រោយពីមានការលុបវីដេអូខ្លីមួយដែលបង្ហាញពីការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ពាក់ព័ន្ធនឹងការរិះគន់អ្នកសារព័ត៌មានមួយចំនួន ខ្ញុំសូមផ្ញើសារសំណូមពរចំនួន ៣ ចំណុច ដើម្បីភាពសុខដុមរមនានៃកិច្ចសហការ៖។
* ការប្រើប្រាស់ពាក្យពេចន៍៖ សំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី គួរជៀសវាងការប្រើពាក្យសំដីផ្ដុំ (ដូចជាពាក្យ «ពួក») ដែលអាចប៉ះពាល់ដល់ស្មារតីអ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ ក្នុងករណីមានបុគ្គលណាប្រព្រឹត្តខុស គួរមានការចង្អុលបង្ហាញឲ្យចំបុគ្គល ឬស្ថាប័ននោះដោយផ្ទាល់។
* ភាពជាដៃគូមិនអាចខ្វះបាន៖ មន្ត្រីរាជការ និងអ្នកសារព័ត៌មាន គឺជាដៃគូសហការដែលមានសារៈសំខាន់សម្រាប់សង្គម។ ដូច្នេះ មិនគួរចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ។
* ការពង្រឹងគុណភាពវិជ្ជាជីវៈ៖ អំពាវនាវដល់អ្នកសារព័ត៌មានដែលកំពុងធ្វើខុសក្រមសីលធម៌ ឲ្យធ្វើការកែសម្រួលខ្លួន។ ការចុះផ្សាយព័ត៌មាននីមួយៗ ត្រូវផ្អែកលើការប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ និងមានឯកសារយោងត្រឹមត្រូវ ដើម្បីរក្សាភាពថ្លៃថ្នូរ និងការការពារខ្លួនស្របតាមផ្លូវច្បាប់។
រៀបរៀងផ្សព្វផ្សាយដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។






