✍សេចក្តីជូនព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖
ក្រុមការងារសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។✍ភ្នំពេញ៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានចេញញត្តិផ្លូវការ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមយន្តការ "ផ្សះផ្សាដោយបង្ខំ" (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ក្នុងញត្តិនេះ សមាគមបានគូសបញ្ជាក់ថា៖
✍ ភាពចាំបាច់នៃចំណាត់ការ៖ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១។
✍ គោលជំហរ៖ សមាគមបានវាយតម្លៃខ្ពស់ចំពោះជំហរម៉ឺងម៉ាត់ ប្រកបដោយសុច្ឆន្ទៈ និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសដំណោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិ។
✍ គោលដៅ៖ ការអនុវត្តយន្តការនេះ គឺដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។
សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ បានសម្តែងការជឿជាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ជាតិកំពូលនៅលើឆាកអន្តរជាតិ។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








