ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
នៃខ្លឹមសារផ្តល់ជូនអំពប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យកាលដ៏ស្មុគស្មាញមួយ៖ (ភាគ១)ជំពូកទី១៖
មហិច្ឆិតាប្រទេសសៀម
បរិបទនយោបាយកម្ពុជា
(គ.ស. ១៧៧៩)។
* ការឡើងគ្រងរាជ្យ៖ ព្រះបាទអង្គអេង បានឡើងគ្រងរាជ្យសម្បត្តិនៅពេលព្រះជន្មទើបតែ ៦ វស្សា។
* ការបែកបាក់អំណាច៖ អំណាចនយោបាយត្រូវបានគ្រប់គ្រងដោយមន្ត្រីធំៗបីរូបគឺ ចៅហ្វាមូ ចៅហ្វាបែន និងចៅហ្វាស៊ូស ដែលមានការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា និងព្យាយាមយកចិត្តស្តេចសៀម។
ការបាត់បង់ទឹកដីតាមរយៈល្បិចកិច្ចកល
* ចៅហ្វាមូ៖ បានប្រគល់ខេត្តសៀមរាបទៅឱ្យសៀម។
* ចៅហ្វាបែន៖ បានប្រគល់ខេត្តបាត់ដំបង និងស៊ីសុផុនទៅឱ្យសៀម ដើម្បីដោះដូរនឹងតំណែងជា "ស្ដេចត្រាញ់"។
* តួនាទីរបស់ចៅហ្វាបែន៖ បន្ទាប់ពីប្រើល្បិចកម្ចាត់គូប្រជែងទាំងពីររូបបានសម្រេច ស្តេចសៀមបានតែងតាំងលោកជា "ហ្លួងអភ័យវង្ស" (Aphaivong) ដែលត្រកូលនេះបានគ្រប់គ្រងខេត្តបាត់ដំបង និងស៊ីសុផុនបន្តវេនគ្នា រហូតដល់ឆ្នាំ ១៩០៧។ ប្រជាជននៅតំបន់នោះបានហៅក្រុមគ្រួសារនេះថា "លោកម្ចាស់"។
ការសោយទិវង្គតនៃព្រះមហាក្សត្រ
* ក្នុងបរិយាកាសនៃសង្គ្រាមផ្ទៃក្នុង និងភាពវឹកវរ ព្រះបាទអង្គអេង (ព្រះបិតានៃព្រះបាទអង្គឌួង) បានសោយទិវង្គតនៅរាជធានីឧដុង្គ ក្នុងខែតុលា ឆ្នាំ ១៧៩៦ ក្នុងព្រះជន្មាយុ ២៤ វស្សា។
រៀបរៀងអត្ថបទផ្សព្វផ្សាយដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។
០១






