✍លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមខ្សាច់ និងករណីបាក់ដីច្រាំងស្ទឹង។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមខ្សាច់ និងករណីបាក់ដីច្រាំងស្ទឹង។

 ✍លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមខ្សាច់ និងករណីបាក់ដីច្រាំងស្ទឹង។



លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងទីតាំងបូមខ្សាច់ ស្ថិតនៅភូមិបាក់ស្រី និងទីតាំងបាក់ដីច្រាំងស្ទឹង ស្ថិតនៅភូមិចំរេះ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង ពិនិត្យផលប៉ះពាល់ដែលអាចកើតមានពីសកម្មភាពបូមខ្សាច់ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីការពារច្រាំងស្ទឹង សុវត្ថិភាពប្រជាពលរដ្ឋ និងរក្សាធនធានធម្មជាតិឱ្យមាននិរន្តរភាព។
ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងពិនិត្យសកម្មភាពពាក់ព័ន្ធឱ្យបានជាប្រចាំ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាសមាជិកក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ។






Post a Comment (0)
Previous Post Next Post