✍🙏អនុមោទនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាកាលវេលាសម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេរ គង់ចាំព្រះវស្សា ដើម្បីសិក្សាព្រះធម៌ និងព្រះវិន័យ ព្រមទាំងបដិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍🙏អនុមោទនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាកាលវេលាសម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេរ គង់ចាំព្រះវស្សា ដើម្បីសិក្សាព្រះធម៌ និងព្រះវិន័យ ព្រមទាំងបដិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ។

 ✍🙏អនុមោទនា

ពិធីបុណ្យចូលព្រះវស្សា
គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាកាលវេលាសម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេរ គង់ចាំព្រះវស្សា ដើម្បីសិក្សាព្រះធម៌ និងព្រះវិន័យ ព្រមទាំងបដិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ។


ក្នុងឱកាសនេះ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា តែងនាំគ្នាយកទៀនវស្សា ស្លាដក់ អង្ករ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមសទ្ធា និងលទ្ធភាព ដើម្បីទំនុកបម្រុងការគង់ចាំព្រះវស្សារយៈពេលបីខែ។
ពិធីបុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃ ១ រោច ខែអាសាឍ។ នៅល្ងាចថ្ងៃ ១៥ កើត ខែអាសាឍ ពុទ្ធបរិស័ទនាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ បន្ទាប់មកមានការសម្តែងព្រះធម៌ទេសនា និងពិធីវេរទៀនវស្សា ព្រមទាំងប្រគេនទេយ្យទានដល់ព្រះសង្ឃ។
សូមអនុមោទនាបុណ្យកុសលដ៏ប្រពៃនេះ ជូនដល់ពុទ្ធបរិស័ទទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ប្រាជ្ញាវាងវៃ និងសម្រេចជោគជ័យក្នុងភារកិច្ចគ្រប់ប្រការ ព្រមទាំងសូមឱ្យព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កើតមានដល់លោកអ្នក និងក្រុមគ្រួសារជារៀងរហូត។
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។










Post a Comment (0)
Previous Post Next Post