🇰🇭✍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះការឧបត្ថម្ភរថយន្ត ១២គ្រឿង ជូនកងកម្លាំងការពារបូរណភាពទឹកដី។ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

🇰🇭✍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះការឧបត្ថម្ភរថយន្ត ១២គ្រឿង ជូនកងកម្លាំងការពារបូរណភាពទឹកដី។ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា។

 🇰🇭✍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះការឧបត្ថម្ភរថយន្ត ១២គ្រឿង ជូនកងកម្លាំងការពារបូរណភាពទឹកដី។

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា។


ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប ៤៨២,០០០ ដុល្លារអាមេរិក តាមសំណើរបស់ឯកឧត្តម ស្រី ឌឹក។
រថយន្តទាំងនេះ នឹងត្រូវប្រើប្រាស់ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈយោធបរិក្ខារផ្សេងៗ ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមបណ្តាគោលដៅ និងចំណុចខ្ពស់នៅខ្សែត្រៀមជួរមុខ។
ការឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាការបង្ហាញនូវស្មារតីគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែកគាំទ្រកងកម្លាំងក្នុងគ្រាលំបាក ព្រមទាំងជាការចូលរួមដ៏មានតម្លៃក្នុងការការពារផលប្រយោជន៍ជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរ ឯកឧត្តម និងលោកជំទាវឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🇰🇭
✍រៀបរៀងអត្ថបទដោយ
ក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី

#សម្តេចតេជោហ៊ុនសែន #ថ្លែងអំណរគុណ #កងកម្លាំងការពារជាតិ #បូរណភាពទឹកដី #សាមគ្គីភាព #កម្ពុជា





Post a Comment (0)
Previous Post Next Post