ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា នៅសាលាបឋមសិក្សាវត្តប្រាសាទ។
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាវត្តប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចល័តខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូប
សរុបចំនួន ១,១៨២នាក់។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ក៏បាននាំយកអំណោយ និងថវិកាជូនដល់សហគមន៍ និងវិស័យអប់រំ រួមមាន៖
🎁 ជូនតាជី-យាយជីចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀល។
📚 ជូនសិស្សានុសិស្ស
ចំនួន ១,២០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ១ក្បាល ប៊ិច ១ដើម និងខ្មៅដៃ ១ដើម។
🏫 ជូនថវិកាដល់សាលាបឋមសិក្សាវត្តប្រាសាទ
ចំនួន ៣,៨៦០,០០០រៀល។
🏫 ជូនថវិកាដល់មតេយ្យសិក្សាវត្តប្រាសាទ
ចំនួន ២,០០០,០០០រៀល។
ការសម្ពោធអគារសិក្សាថ្មីនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់បរិយាកាសសិក្សា និងគុណភាពអប់រំ សម្រាប់កុមារ និងសិស្សានុសិស្សនៅមូលដ្ឋាន ព្រមទាំងជាការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្សនៅតាមសហគមន៍។
អប់រំថ្ងៃនេះ ដើម្បីអនាគតកុមារ និងការអភិវឌ្ឍសង្គមជាតិថ្ងៃស្អែក។ 🇰🇭📚
✍រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ នឹងជា
ក្រុមការងារចល័តខេត្តព្រៃវែង។
#ស្បោងសារ៉ាត #សាលាបឋមសិក្សាវត្តប្រាសាទ #ស្រុកកំពង់ត្របែក #ខេត្តព្រៃវែង #វិស័យអប់រំ #អភិវឌ្ឍធនធានមនុស្ស។













