✍វេទិកាសារព័ត៌មាន ស្តីពី «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ»
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាសារព័ត៌មាន ស្តីពីប្រធានបទ «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញ រួមមាន៖
✍បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ,
✍បណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាខ្មែរ និង
✍លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ វេទិកាត្រូវបានសម្របសម្រួលដោយ
✍លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
ក្នុងឱកាសនេះ មានអ្នកសារព័ត៌មានចំនួន ១២០នាក់ មកពី ៨២ស្ថាប័ន ចូលរួម ដើម្បីផ្លាស់ប្តូរមតិ ចែករំលែកចំណេះដឹង និងពិភាក្សាអំពីការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មាន និងបណ្តាញសង្គម។
វេទិកានេះមានគោលបំណងបង្កើតជាកន្លែងសម្រាប់អ្នកជំនាញភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធ ពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង
✍ការប្រើពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងការប្រើប្រាស់ពាក្យថ្មីៗ ក្នុងសារព័ត៌មាន និងបណ្តាញសង្គមនាពេលបច្ចុប្បន្ន។
✍ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ គឺជាការចូលរួមថែរក្សា អភិរក្ស និងលើកតម្កើងអត្តសញ្ញាណជាតិ។ ដូច្នេះ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់រូប សុទ្ធតែមានតួនាទី និងការទទួលខុសត្រូវក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរនៃភាសាជាតិ។
✍រៀបរៀងដោយ
នាយកប្រតិបត្តិគេហទំព័រសន្តិភាពប៉ុស្តិ៍
#ភាសាខ្មែរ #ការប្រើភាសាខ្មែរ
ឱ្យបានត្រឹមត្រូវ #សារព័ត៌មាន
#ក្លិបអ្នកកាសែតកម្ពុជា
#រាជបណ្ឌិត្យសភាកម្ពុជា #អក្ខរាវិរុទ្ធ #វេយ្យាករណ៍
#គេហទំព័រសន្តិភាពប៉ុស្តិ៍











