🇰🇭 ការពារសេចក្តីពិត និងគោរពច្បាប់អន្តរជាតិ
ភាគីថៃដែលជាអ្នកចាប់ផ្តើមប្រើប្រាស់កម្លាំងវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ហើយយកលេសថា «ការពារខ្លួន» មកធ្វើជាមូលហេតុ ដើម្បីបកស្រាយថាសកម្មភាពយោធារបស់ខ្លួនមានភាពស្របច្បាប់បានឡើយ។ការប្រើប្រាស់កម្លាំងយោធា ត្រូវស្ថិតក្រោមគោលការណ៍ និងច្បាប់អន្តរជាតិ។ ដូច្នេះ ការវាយតម្លៃលើសកម្មភាពណាមួយ គួរត្រូវផ្អែកលើ អង្គហេតុ ភស្តុតាង និងច្បាប់ មិនមែនផ្អែកលើការបង្កើតរឿងរ៉ាវ ឬការបំភាន់ការពិតនោះទេ។
🇰🇭 សន្តិភាព គឺជាគោលដៅ ប៉ុន្តែការពារអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ជាតិ។
🇰🇭 Defend the truth and respect international law
The Thai side, which was the first to use force to attack Cambodia, cannot play the victim and use the excuse of “self-defense” as a reason to explain that its military actions are legal.
The use of military force must be subject to international principles and laws. Therefore, the assessment of any action should be based on facts, evidence and law, not on the creation of stories or distortion of the truth.
🇰🇭Peace is the goal, but protecting sovereignty and territorial integrity is the duty of the nation.




