ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សកសាងថ្មីទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។
កំពុងទាញយកប្រកាសពី នាគរាជ ចតុមុខ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សកសាងថ្មីទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

 ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សកសាងថ្មីទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។


ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សផ្សេងៗ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ។
ពិធីនេះមានការអញ្ជើញចូលរួម លោក អុី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក, លោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋាន និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់យ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សផ្សេង និងមករស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងនយោបាយតែមួយគត់បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមស៊ីវិល បង្រួបបង្រួមជាតិ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់បច្ចុប្បន្ន។
#CPP #កម្ពុជា #ស្រុកក្រូចឆ្មារ #ត្បូងឃ្មុំ #សន្តិភាពនិងការអភិវឌ្ឍ។










Post a Comment (0)
Previous Post Next Post