ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រសារលិខិតជូនពរ
សូមគោរពជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិកសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ។
សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងគោរពជូនពរយ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចមហាបវរធិបតី។
យើងខ្ញុំសូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ សម្តេចមហាបវរធិបតី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោសប្រទានពរជ័យ សិរីសួស្តី មហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រជាជនកាន់តែមានសុខដុមរមនា។
សូម សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរព និងអំណរសាទរដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
សូមគោរពជូនពរពី
ប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ
និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
បណ្ឌិត មាស ច័ន្ទរិទ្ធ