🇰🇭 អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦)«សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ និងសង្គម»។
ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងខ្ញុំសូមចូលរួមអបអរសាទរ និងរំលឹកដល់ខួបលើកទី៣៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរការស្វែងរកសន្តិភាព និងដំណោះស្រាយនយោបាយសម្រាប់ប្រទេសកម្ពុជា។
ខួបនេះរំឭកយើងទាំងអស់គ្នាឱ្យចងចាំនូវតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការរួបរួមសាមគ្គីជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
សូមយើងទាំងអស់គ្នារួមគ្នាថែរក្សាសន្តិភាព ការពារឯកភាពជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ ដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយ។
🇰🇭 សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅដោយសុខដុមរមនា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
🇰🇭 Commemorating the 35th Anniversary of the Paris Peace Agreements
(October 23, 1991 – October 23, 2026)
"Peace is the foundation for rights, freedoms, dignity, and the sustainable development of humanity and society."
On this significant occasion, we join in celebrating and commemorating the 35th anniversary of the signing of the Paris Peace Agreements, which took place on October 23, 1991—a pivotal historical event in the pursuit of peace and a political solution for Cambodia.
This anniversary serves as a reminder to us all of the immense value of peace, as well as the importance of upholding international law, respecting human rights, fostering national unity, and resolving conflicts through peaceful means.
Let us all work together to preserve peace, safeguard national unity, and promote the development of our nation, ensuring a bright future for the generations to come.
🇰🇭 Peace is the foundation for harmonious living and a vital driving force for sustainable national development.




