សំណូមពរគោរពស្នើសុំអន្តរាគមន៍ និងរកយុត្តិធម៌ពាក់ព័ន្ធនឹងដីធ្លីចំនួន ៣ ប្លង់ នៅខេត្តតាកែវ ខ្ញុំបាទឈ្មោះ យី យីម ជាមន្ត្រីបម្រើការងារនៅមន្ទីរទេសចរណ៍ខេត្តកោះកុង មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ខ្ញុំបាទ ដូចខាងក្រោម៖។
កំពុងទាញយកប្រកាសពី នាគរាជ ចតុមុខ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

សំណូមពរគោរពស្នើសុំអន្តរាគមន៍ និងរកយុត្តិធម៌ពាក់ព័ន្ធនឹងដីធ្លីចំនួន ៣ ប្លង់ នៅខេត្តតាកែវ ខ្ញុំបាទឈ្មោះ យី យីម ជាមន្ត្រីបម្រើការងារនៅមន្ទីរទេសចរណ៍ខេត្តកោះកុង មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ខ្ញុំបាទ ដូចខាងក្រោម៖។

 

សំណូមពរគោរពស្នើសុំអន្តរាគមន៍ និងរកយុត្តិធម៌ពាក់ព័ន្ធនឹងដីធ្លីចំនួន ៣ ប្លង់ នៅខេត្តតាកែវ

ខ្ញុំបាទឈ្មោះ យី យីម ជាមន្ត្រីបម្រើការងារនៅមន្ទីរទេសចរណ៍ខេត្តកោះកុង មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ខ្ញុំបាទ ដូចខាងក្រោម៖។



កាលពីកន្លងមក ខ្ញុំបាទបានទិញដីចំនួន ៣ ក្បាលដី ស្ថិតនៅភូមិមហាសេនា ឃុំតាភេម ខេត្តតាកែវ ពីម្ចាស់ដីដើម ដោយមានលិខិតទិញលក់ និងផ្ទេរសិទ្ធិកាន់កាប់ត្រឹមត្រូវ ព្រមទាំងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងសាក្សីក្នុងភូមិ។ ដីទាំង ៣ ក្បាលដីមានទំហំដូចខាងក្រោម៖

១. ដីទំហំ ១០.៤៣២ អា
២. ដីទំហំ ៣២.២០ អា
៣. ដីទំហំ ១៥ អា

ក្រោយពីទិញដីរួច ខ្ញុំបាទបានផ្ដាំផ្ញើឱ្យម្ដាយធម៌ឈ្មោះ អ៊ុំ សាប៊ុត ជួយថែរក្សា និងអាស្រ័យផលលើដីទាំងនោះ ដោយមិនបានផ្ទេរកម្មសិទ្ធិឱ្យគាត់ឡើយ។

ក្រោយមក ម្ដាយធម៌បានទទួលមរណភាព។ នៅឆ្នាំ២០១៩ និង២០២០ អាជ្ញាធរបានចុះវាស់វែងដីធ្លីជាប្រព័ន្ធនៅឃុំតាភេម ដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ដោយសារខ្ញុំបាទជាប់បំពេញភារកិច្ច និងមានជំងឺ មិនបានទទួលដំណឹងអំពីការវាស់វែង និងការបិទផ្សាយជាសាធារណៈឡើយ។

ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា លោក ម៉ក់ រ៉ាម ដែលជាកូនប្រុសបង្កើតរបស់ម្ដាយធម៌ បានទទួលបណ្ណកម្មសិទ្ធិលើដីទាំង ៣ ក្បាលដីខាងលើ ដោយគ្មានការពិនិត្យឱ្យបានច្បាស់លាស់អំពីប្រវត្តិនៃការកាន់កាប់ និងឯកសារទិញលក់របស់ខ្ញុំបាទ។

ខ្ញុំបាទយល់ថា ការចេញបណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្ញុំបាទ។ ទោះបីរដ្ឋបាលឃុំតាភេមបានអញ្ជើញលោក ម៉ក់ រ៉ាម ចូលរួមដោះស្រាយចំនួនពីរលើកក៏ដោយ ក៏លោកមិនបានចូលរួមតាមការអញ្ជើញឡើយ។

អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំសម្តេច ឯកឧត្តម និងអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយពិនិត្យផ្ទៀងផ្ទាត់ឯកសារកាន់កាប់ដីធ្លី និងប្រវត្តិនៃការចេញបណ្ណកម្មសិទ្ធិលើដីទាំង ៣ ក្បាលដីខាងលើ ព្រមទាំងជួយដោះស្រាយ និងផ្ដល់យុត្តិធម៌ជូនខ្ញុំបាទតាមផ្លូវច្បាប់។

សូមសម្តេច ឯកឧត្តម និងអាជ្ញាធរមានសមត្ថកិច្ច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។

សូមគោរពជូនពរដល់សម្តេច ឯកឧត្តម និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូមអរគុណ!













Post a Comment (0)
Previous Post Next Post