✍ការចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ចែកជូនជនភៀសសឹក នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ (លើកទី៤)បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ ត្រូវបានចាត់ទុកជាអាវុធដ៏មុតស្រួច សម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ នៅថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២៥
✍ក្រុមហ៊ុនមូលនិធិ អុីតម័រ និង អុីតាមី បានរួមសហការជាមួយ ក្រុមការងារ សន្តិភាព ប៉ុស្តិ៍ ចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ជាសិប្បកម្ម និងបង្អែមខ្មែរសីលាឧត្តម ចំនួន ៤,០០០ កញ្ចប់ ចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងផ្សារត្រដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែក និងការគាំទ្រផ្នែកស្មារតី និងជីវភាពរស់នៅ ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងប្រឈមនឹងការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។
✍ក្នុងឱកាសនោះ ក្រុមការងារ សន្តិភាព ប៉ុស្តិ៍
ដឹកនាំដោយ៖
១. លោក យ៉ែម លាភ នាយករង (សន្តិភាព ប៉ុស្តិ៍)
២. លោកស្រី ជួប រត្ន័ នាយករង (សន្តិភាព ប៉ុស្តិ៍)
បានចូលរួមសម្របសម្រួល និងចែកអំណោយដោយផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងកក់ក្ដៅ និងមានសណ្តាប់ធ្នាប់ល្អ។
ការចុះមូលដ្ឋាន(លើកទី៤នេះ) សម្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការរួមចំណែករបស់វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិរបស់កម្ពុជា។
✍រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។








