✍ការចុះមូលដ្ឋាននាំយកអំណោយជូនកងទ័ពជួរមុខ កងការពារព្រំដែនលេខ៥០១ (ជាលើកទី៣)
ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ គឺជាអាវុធដ៏មុតស្រួចសម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥
✍ប្រជាពលរដ្ឋនៅក្នុង ភូមិក្រំាងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដឹកនាំដោយ
១.លោកស្រី សាំង សារ៉ុម មេភូមិ
២.លោកស្រី លាង ឌីណា សមាជិកភូមិ
៣.លោកស្រី ប្រាក់ ចាន់ គណកម្មការ វត្តស្រះស្រង់។ បានរួមសហការជាមួយ
✍ក្រុមការងារ សន្តិភាព ប៉ុស្តិ៍ ដឹកនាំដោយ
១.លោកស្រី ឯក វុត នាយករង (សន្តិភាព ប៉ុស្តិ៍)
✍បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ
ទៅប្រគល់ជូនកងទ័ពជួរមុខ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងការពារជាតិដែលកំពុងបំពេញភារកិច្ចនៅតំបន់ជាយដែន។
អំណោយទាំងនេះ ត្រូវបានឧបត្ថម្ភដោយ៖
១.លោកស្រី សាំង សារ៉ុម មេភូមិក្រាំងតាសែន
២.លោកស្រី លាង ឌីណា សមាជិកភូមិ
៣.លោកស្រី ប្រាក់ ចាន់ គណៈកម្មការវត្តស្រះស្រង់ ព្រមទាំងប្រជាពលរដ្ឋភូមិក្រាំងតាសែន
គ្រឿងឧបភោគបរិភោគ ចំនួន ២៦ កញ្ចប់
សរុបជាបច្ច័យ ១.២០០.០០០ មុឺនរៀល
៤.លោកស្រី ឯក វុត នាយករង សន្តិភាព ប៉ុស្តិ៍
គ្រឿងឧបភោគបរិភោគ សាច់ជ្រូកឆាជាមួយសៀង
ចំនួន ៦០ កំប៉ុងតូច និងបច័្ចយមួយចំនួន
សរុបបច័្ចយ ចំនួន ៣៦ មុឺនរៀល
✍សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋចំពោះកងទ័ព ដែលជាប្រទានស្នូលសម្រាប់ការពារជាតិ និងរក្សាសន្តិភាពជូនប្រទេសជាតិជារយៈវែង។
✍របាយការណ៍ពី បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។




