សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបុណ្យបង្សុកូល ឧទ្ទិសមហាកុសលជូនបុព្វការីជន ក្នុងស្រុកកោះសូទិន។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបុណ្យបង្សុកូល ឧទ្ទិសមហាកុសលជូនបុព្វការីជន ក្នុងស្រុកកោះសូទិន។

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញក្នុងពិធីបុណ្យបង្សុកូល ឧទ្ទិសមហាកុសលជូនបុព្វការីជន ក្នុងស្រុកកោះសូទិន។



សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបង្សុកូល និងរាប់បាតប្រគេនព្រះសង្ឃ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
​ពិធីនេះត្រូវបានរៀបចំឡើងតាមបែបបទសាសនា ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរជំនាន់ ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេច និងក្រុមគ្រួសារ ក៏បានសម្តែងនូវសទ្ធាជ្រះថ្លា ប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងចែកទានដល់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណ។
​ពិធីបុណ្យបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយសេចក្តីជ្រះថ្លាជាទីបំផុត៕
រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។









Post a Comment (0)
Previous Post Next Post