ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖
រាជរដ្ឋាភិបាលពិចារណាសាងសង់ស្តូបចារឹកឈ្មោះវីរយុទ្ធជនពលីក្នុងបុព្វហេតុការពារទឹកដីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ ដើម្បីចារឹកឈ្មោះវីរយុទ្ធជន និងយុទ្ធនារីខ្មេីង ដែលបានលះបង់ជីវិតយ៉ាងក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់បរទេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
✍ គោលបំណងសំខាន់៖ ការបង្កើតស្តូបចារឹកនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកគុណូបការៈ ស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ពជួរមុខ ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារមាតុភូមិ។
✍ តម្លៃប្រវត្តិសាស្ត្រ៖ សំណង់និមិត្តរូបនេះ ក៏នឹងក្លាយជាកេរមរតកប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់ដាស់តឿនស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព និងការរួមគ្នាការពារទឹកដីឱ្យបានគង់វង្ស។
បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា និងវាយតម្លៃលើទិដ្ឋភាពបច្ចេកទេស ទីតាំងភូមិសាស្ត្រសមស្រប និងការប្រមូលទិន្នន័យឈ្មោះវីរយុទ្ធជនពលី ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពត្រឹមត្រូវបំផុត មុននឹងឈានទៅដល់ការអនុវត្តជាផ្លូវការ។
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ និងជាប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ។









