​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ សកម្មភាពសប្បុរសធម៌ចុះជួយគ្រួសារខ្វះខាតក្នុងខេត្តតាកែវ ​តាកែវ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុន សុខា អនុប្រធានទី១ សមាគមសប្បុរសធម៌បណ្ឌិត មាស ច័ន្ទរឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគម អមដំណើរដោយសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅឧបត្ថម្ភជូនគ្រួសារលោកតា គឹម កៅ អាយុ ៩៦ឆ្នាំ និងលោកយាយ អ៊ី ហួន អាយុ ៨៧ឆ្នាំ ដែលជាគ្រួសារទ័លក្រ ខ្វះខាតជម្រក និងកំពុងរស់នៅជាមួយចៅ ស្ថិតក្នុងភូមិខ្នាទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ សកម្មភាពសប្បុរសធម៌ចុះជួយគ្រួសារខ្វះខាតក្នុងខេត្តតាកែវ ​តាកែវ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុន សុខា អនុប្រធានទី១ សមាគមសប្បុរសធម៌បណ្ឌិត មាស ច័ន្ទរឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគម អមដំណើរដោយសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅឧបត្ថម្ភជូនគ្រួសារលោកតា គឹម កៅ អាយុ ៩៦ឆ្នាំ និងលោកយាយ អ៊ី ហួន អាយុ ៨៧ឆ្នាំ ដែលជាគ្រួសារទ័លក្រ ខ្វះខាតជម្រក និងកំពុងរស់នៅជាមួយចៅ ស្ថិតក្នុងភូមិខ្នាទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

 ​ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ សកម្មភាពសប្បុរសធម៌ចុះជួយគ្រួសារខ្វះខាតក្នុងខេត្តតាកែវ

តាកែវ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុន សុខា អនុប្រធានទី១ សមាគមសប្បុរសធម៌បណ្ឌិត មាស ច័ន្ទរឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគម អមដំណើរដោយសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅឧបត្ថម្ភជូនគ្រួសារលោកតា គឹម កៅ អាយុ ៩៦ឆ្នាំ និងលោកយាយ អ៊ី ហួន អាយុ ៨៧ឆ្នាំ ដែលជាគ្រួសារទ័លក្រ ខ្វះខាតជម្រក និងកំពុងរស់នៅជាមួយចៅ ស្ថិតក្នុងភូមិខ្នាទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។


​អំណោយដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន៖
គ្រឿងឧបភោគបរិភោគ៖ អង្ករ ១បាវ .មីខ្លាឃ្មុំ ២កេះ .ត្រីខ ១យួរ, ទឹកត្រី ១យួរ .ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ៣គីឡូក្រាម .អំបិល ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម។
ថវិកាឧបត្ថម្ភ៖ ចំនួន ១០០,០០០ រៀល (ដប់ម៉ឺនរៀល)។
​លោកអនុប្រធានទី១ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកទាំងសម្ភារៈ និងថវិកា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាព៕
រៀបរៀងអត្ថបទដោយ
លោក អ៊ុន សុខា អនុប្រធានទី១ សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ





Post a Comment (0)
Previous Post Next Post