ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
ផ្អែកលើប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ៖
សេចក្តីប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន។១.សុចរិតភាពក្នុងនយោបាយ និងឯករាជ្យភាពជាតិ៖
សម្តេចតេជោ បានសង្កត់ធ្ងន់លើតម្លៃនៃ (សុចរិតភាពនយោបាយ ដោយបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលថា កម្ពុជាជាអាយ៉ងរបស់បរទេស (វៀតណាម ឬចិន)។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាកម្ពុជាជាប្រទេសតូច និងក្រីក្រ ដែលតែងតែរងការរិះគន់ថាមានទំនោរទៅរកចិនក៏ដោយ ប៉ុន្តែជំហរពិតប្រាកដគឺ (ហ៊ុន សែន គឺជារបស់កម្ពុជា) ពោលគឺរក្សាបាននូវអត្តសញ្ញាណ ឯករាជ្យភាព និងការពារផលប្រយោជន៍ជាតិខ្មែរជាធំ ដែលជំហរដ៏មោះមុតនេះត្រូវបានប្រកាន់ខ្ជាប់ និងបង្ហាញឱ្យពិភពលោកឃើញតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មកម៉្លេះ។
២.ជំហរលើបញ្ហាសមុទ្រចិនខាងត្បូង៖
ចំពោះវិវាទសមុទ្រចិនខាងត្បូង ជំហរផ្លូវការរបស់កម្ពុជាគឺ៖
✍ ជំរុញឱ្យអាស៊ាន និងចិន បន្តការចរចា និងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC)។
✍ លើកទឹកចិត្ត និងជំរុញឱ្យប្រទេសពាក់ព័ន្ធទាំងអស់ (រួមមានចិន វៀតណាម ហ្វីលីពីន និងភាគីដទៃទៀត) ដោះស្រាយបញ្ហាតាមរយៈ (ការសន្ទនា និងការពិភាក្សាគ្នាដោយផ្ទាល់)។
៣.តថភាពនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ៖
ទោះបីជាមានការខ្វែងគំនិតគ្នារវាង ចិន និងវៀតណាម លើបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតរមួត និងមានទំហំធំធេង (ជិត ៤០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ)។ នេះជាតថភាពបង្ហាញថា ទំនាក់ទំនងអន្តរជាតិត្រូវតែមានការបត់បែន និងរក្សាផលប្រយោជន៍សេដ្ឋកិច្ចជាតិជាចម្បង។
✍ គោលការណ៍គន្លឹះ៖ នយោបាយការបរទេសរបស់កម្ពុជា គឺឈរលើស្មារតីឯករាជ្យ មិនជ្រៀតជ្រែក រក្សាសុចរិតភាព និងជំរុញការដោះស្រាយទំនាស់ដោយសន្តិវិធី និងការសន្ទនា។
✍រៀបរៀងអត្ថបទសង្ខេបដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន។