សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រី និងសមាជិកគណបក្សសង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រី និងសមាជិកគណបក្សសង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

 សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រី និងសមាជិកគណបក្សសង្កាត់ព្រែកថ្មី

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។


ម្សិលមិញនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្ស នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីបក្សមូលដ្ឋាន និងសមាជិក សមាជិកា សរុបចំនួន ៦០នាក់។
ក្នុងឱកាសដ៏មានអត្ថន័យនោះ សម្តេចភក្តី បានសម្តែងនូវការសួរសុខទុក្ខដោយក្តីនឹករលឹក និងភាពស្និទ្ធស្នាលបំផុតចំពោះបងប្អូនសមាជិកបក្សទាំងអស់។ ជំនួបនេះមិនត្រឹមតែជាការចុះពង្រឹងសាមគ្គីភាពផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីនៅថ្នាក់មូលដ្ឋានផ្ទាល់។
អង្គពិធីទាំងមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សចំពោះសមាជិកនៅតាមមូលដ្ឋាន ដើម្បីបន្តរួមគ្នាអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើនថែមទៀត៕

រៀបរៀងអត្ថបទដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនគណបក្សកម្ពុជា។















Post a Comment (0)
Previous Post Next Post