ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤។របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្ត។
នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖
* ការអនុម័តកំណត់ហេតុ៖ ពិនិត្យ និងផ្ដល់សេចក្តីទុកចិត្តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ កន្លងទៅ។
* របាយការណ៍រដ្ឋបាលខេត្ត៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។
* របាយការណ៍គណៈកម្មាធិការជំនាញ៖ ស្តាប់ការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
* ការពិភាក្សាផ្សេងៗ៖ ស្តាប់មតិយោបល់បូកសរុប និងការណែនាំបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមផែនការដែលបានកំណត់ទុក៕
រៀបរៀងអត្ថបទដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។