ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងសមាជិកបក្សសង្កាត់ជ្រោយចង្វារ។
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្ស សរុបចំនួន ៧០នាក់ នៅទីស្នាក់ការគណបក្សសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងស្អិតរមួតជាក្រៃលែង ក្នុងគោលបំណងពង្រឹងការសាកសួរសុខទុក្ខ និងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសកម្មជនមូលដ្ឋាន។
✍រៀបរៀងអត្ថបទដោយ
ឯកឧត្តមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រធានសមាគមសប្បុរសធម៌ ។










