ខ្លឹមសារអប់រំព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍ និងការពិចារណាលើសុភាសិតទាំងពីរ(រលកក្រោយច្រានរលកមុន នឹងចេះឯងឱ្យក្រែងចេះគេ)។
១.រលកក្រោយច្រានរលកមុន
✍ អត្ថន័យ៖ ជាច្បាប់ធម្មជាតិ និងជាការវិវត្តនៃសង្គមមនុស្ស។ យុវជនជំនាន់ក្រោយតែងតែបន្តវេន មានការចេះដឹងថ្មីៗ បច្ចេកវិទ្យាទំនើប និងភាពរស់រវើក ដើម្បីមកជំនួស ឬអភិវឌ្ឍបន្ថែមលើអ្វីដែលជំនាន់មុនបានកសាងទុក។
✍ តម្លៃអប់រំ៖ សម្រាប់រលមុន (រៀមច្បង និងអ្នករៀបចំច្បាប់)៖ ត្រូវមានចិត្តទូលាយ បើកឱកាស ផ្ទេរចំណេះដឹង និងគាំទ្ររលកក្រោយឱ្យបានរឹងមាំ ដោយមិនត្រូវមានចិត្តឫស្យា ឬរារាំងឡើយ។
✍ សម្រាប់រលកក្រោយ (យុវជន និងអ្នកបន្តវេន)៖ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនឱ្យទាន់សម័យកាល ប៉ុន្តែត្រូវរក្សាការគោរព និងដឹងគុណចំពោះគ្រឹះដែលរលកមុនបានសង់ទុក។
២.ចេះឯងឱ្យក្រែងចេះគេ
អត្ថន័យ៖ ការរំលឹកដាស់តឿនអំពី (ភាពបន្ទាបខ្លួន)។ ទោះបីជាយើងមានចំណេះដឹង ឋានៈ ឬសមត្ថភាពខ្ពង់ខ្ពស់កម្រិតណាក៏ដោយ ក៏មិនត្រូវមានអំនួតក្អេងក្អាង ឬមើលស្រាលអ្នកដទៃឡើយ ព្រោះនៅលើលោកនេះ (សមុទ្រចំណេះដឹងគ្មានទីបញ្ចប់ទេ) ហើយម្នាក់ៗតែងមានចំណុចខ្លាំងរៀងៗខ្លួន។
✍ តម្លៃអប់រំ៖ ជំរុញឱ្យមានការគោរពគ្នាទៅវិញទៅមក ការបង្កើតវប្បធម៌ជជែកពិភាក្សាដោយសន្តិវិធី និងការរៀនសូត្រពេញមួយជីវិត ពីមនុស្សជុំវិញខ្លួន។
✍ សារសង្ខេប៖ ការរួមបញ្ចូលគ្នានៃទស្សនៈទាំងពីរនេះ គឺជារូបមន្តនៃការដឹកនាំ និងការរស់នៅប្រកបដោយចីរភាព។ សង្គមមួយនឹងរីកចម្រើនទៅមុខយ៉ាងរលូន កាលណាយុវជនជំនាន់ក្រោយ (រលកក្រោយ) ឈានឡើងដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ ប៉ុន្តែរក្សាបាននូវសមធម៌ គុណធម៌ និងភាពបន្ទាបខ្លួន (ក្រែងចេះគេ) ជានិច្ច។
✍រៀបរៀងអត្ថបទ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។





