✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ កម្ពុជា និងមជ្ឈមណ្ឌល LMLECC ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ «ប្រព័ន្ធនគរបាលវៃឆ្លាត» នៅរាជធានីភ្នំពេញ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖ កម្ពុជា និងមជ្ឈមណ្ឌល LMLECC ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ «ប្រព័ន្ធនគរបាលវៃឆ្លាត» នៅរាជធានីភ្នំពេញ។

 ✍ព័ត៌មានសង្ខេបសន្តិភាពប៉ុស្តិ៍៖

កម្ពុជា និងមជ្ឈមណ្ឌល LMLECC ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ «ប្រព័ន្ធនគរបាលវៃឆ្លាត»
នៅរាជធានីភ្នំពេញ។


រាជធានីភ្នំពេញ៖
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយឯកឧត្តម យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC)។
កិច្ចព្រមព្រៀងនេះ មានគោលបំណងអនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង» ដែលផ្តោតលើការដំឡើងប្រព័ន្ធដំណើរការ និងវិភាគវីដេអូ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមជាកិត្តិយសពីឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។
✍រៀបរៀងអត្ថបទផ្សព្វផ្សាយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។
















Post a Comment (0)
Previous Post Next Post